ក្នុងឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤,៨៨៨ គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១១,៤៣៧លានដុល្លារអាមេរិក ដូច្នេះតម្រូវការសម្ភារ បរិក្ខារ និងគ្រឿងចក្រសំណង់ត្រូវឱ្យមានបរិមាណច្រើន ដើម្បីបំពេញតម្រូវការនៃការសាងសង់។ ហេតុនេះសមាគមអ្នកសាងសង់កម្ពុជាជាអ្នករៀបចំកម្មវិធីតាំងពិព័រណ៍សំណង់ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​០៣ – ០៥ ខែធ្នូ ឆ្នាំ​២០២០ ចាប់ពីម៉ោង ៨ : ០០ ព្រឹក ដល់ ១៩ : ០០ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសជូនក្រុមហ៊ុនលក់សម្ភារ និងបរិក្ខារសំណង់ដែលមាននៅក្នុងប្រទេស និងមកពីក្រៅប្រទេសមកដាក់តាំងបង្ហាញផលិតផលដែលមានគុណភាព ទំនើបៗ បច្ចេកវិទ្យា ល្អៗ ជូននៅក្នុងពិធីពិព័រណ៍នេះ។ ពិព័រណ៍នេះមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ អ្នករៀបចំកម្មវិធីនឹងធ្វើការអញ្ជើញអ្នកអភិវឌ្ឍ អ្នកវិនិយោគ វិស័យសំណង់ អ្នកសាងសង់ អ្នកសិក្សាគម្រោងប្លង់ ចូលក្នុងកម្មវិធីពិព័រណ៍នេះ ហើយក៍មានរៀបចំកន្លែងសម្រាប់ឱ្យអ្នកស្វែងរកដៃគូវិនិយោគ ឬអភិវឌ្ឍ ឬ អ្នកចង់រកមុខរបរអាជីវកម្មផងដែរ ។ ស្តង់មានចំនួន៣៥០ ត្រូវបានចាប់ផ្តើមជួលហើយ សូមរួសរាន់មកកក់ស្តង់ឱ្យបានទាន់ពេលវេលា អ្នកណាអញ្ជើញមកមុនទទួលបានកន្លែងល្អ ព្រោះជាព្រឹត្តិការណ៍រៀបចំឡើងគ្មានពីរ នៅកម្ពុជា។សូមអរគុណ